«សួរមួយ» វេទិ​កាសាប​ព្រោះវប្បធម៌​ចែក​រំ​លែក​បទ​ពិសោធន៍​ដល់​យុវជន

«សួរមួយ» វេទិ​កាសាប​ព្រោះវប្បធម៌​ចែក​រំ​លែក​បទ​ពិសោធន៍​ដល់​យុវជន

ការ​ជ្រើស​រើសជំនាញ​សិក្សា​ត្រឹមត្រូវនៅ​ថ្នាក់ឧត្តមសិក្សាគឺជារឿងមួយែដែលសំខាន់សម្រាប់យុវជន។​ ក៏ប៉ុន្តែមិនមែនគ្រប់យុវជនដែលបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យជ្រើសរើសជំនាញដែលត្រូវនឹងទេពកោសល្យ និងតម្រូវក្នុងទីផ្សារការងារនោះទេ។​ បញ្ហាទាំងអស់នេះកើតឡើងចំពោះនិស្សិតដោយសារតែពួកគាត់មិនមានអ្នកប្រឹក្សាច្បាស់លាស់និងត្រឹមត្រូវ។

ដោយសារ​តែ​កង្វះ​ខាត​នូវ​ការ​ប្រឹក្សា​យោបល់ និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ដ៏​ត្រឹមត្រូវ​ពីរៀម​ច្បង បាន​នាំ​ឲ្យ​យុវជន​ជាច្រើន​ដើរ​ជាន់​ដាន​បញ្ហា​ដដែលៗ នោះ​គឺ​ការ​ជ្រើស​រើស​ជំនាញ​សិក្សា​ខុសពីចំណូល​ចិត្តរបស់ខ្លួន។ ដើម្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​របស់​យុវជន​មួយនេះ​ លោក អ៊ូ រិទ្ធី បាន​បង្កើត​វេទិការ​អន​ឡាញ​មួយ​ហៅថា​ «វេទិការ​សួរ​មួយ» ដែល​ជាកន្លែង​ផ្តួច​ផ្ដើម​វប្ប​ធម៌ចែក​រំលែក​បទពិសោធន៍​ពីបុគ្គលជោគជ័យ ទៅដល់យុវជន។

See detail: វិទ្យុវាយោ VAYO FM

ចែកចាយតាមបណ្ដាញសង្គម