ជា ចាន់៖ មានមនុស្សជាច្រើននៅជំវិញខ្លួនអ្នកចំាជួយអ្នក សំខាន់តើអ្នកអនុញ្ញាតអោយពួកគេជួយដែរឬទេ?

ជា ចាន់៖ មានមនុស្សជាច្រើននៅជំវិញខ្លួនអ្នកចំាជួយអ្នក សំខាន់តើអ្នកអនុញ្ញាតអោយពួកគេជួយដែរឬទេ?

តាមរយៈបទសម្ភាសន៍ជាមួយវេទិកា សួរមួយ អ្នកប្រឹក្សាយោបល់ ជា ចាន់ លើកឡើងថា mentees មួយចំនួនខ្វះភាពក្លាហាន មិនហ៊ានធ្វើការណាត់ជួប ឬស្នើរសុំប្រឹក្សាយោបស់ តែគាត់លើកទឹកចិត្តនិងជម្រុញអោយពួកគាត់ដែលជាអ្នកស្នើរសុំប្រឹក្សាយោបល់ត្រូវតែក្លាហាន ហ៊ានសួរ ហ៊ានណាត់ជួប។ សូមអានបទសម្ភាសន៍ទាំងស្រុងរបស់ សួរមួយ និង​លោក ជា ចាន់ ខាងក្រោម៖

សួរមួយ៖​​ សូមបងជួយរៀបរាប់ពីសាវតាយ៉ាងសង្ខេបរបស់បន្តិចដល់ប្រិយមិត្ត «សួរមួយ»។

ជា ចាន់៖ ខ្ញុំជាកូនគ្រួសារកសិករក្រីក្រមួយនៅខេត្តពោធិសាត់ និងមានបងប្អូនចំនួន ៧នាក់​ហើយ​​ ខ្ញុំជាកូនទី៧ ក្នុងគ្រួសារ។ អាយុ១៨ឆ្នាំឪពុកម្តាយស្លាប់ចោល ដោយស្រលាញ់ការសិក្សា មានលុយ ៤០០,០០០ រៀល​ ផ្សងព្រេងមកភ្នំពេញ ទាំងមិនស្គាល់អ្វីទាំងអស់។ ខ្ញុំធ្លាប់ជាក្មេងវត្ត ជាអ្នករុញធុងលក់ការេម ជាសន្តិសុខ និងរត់ម៉ូតឌុប។​ 

ខ្ញុំបានបញ្ចាប់ បរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០១២ បរិញ្ញាប័ត្រធនាគារនិងហិរញ្ញវត្ថុ ២០០៩ និងបញ្ចប់វគ្គសិក្សាខ្លីៗជាច្រើន ស្របជាមួយគ្នានេះខ្ញុំមានបទពិសោធន៍ការងារជាច្រើនចាប់តាំងពីតំណែងតូចតាច រហូតដល់អ្នកគ្រប់គ្រង។

សួរមួយ៖​ ហេតុអ្វីបានជាបងស្ម័គ្រចិត្តធ្វើជាអុ្នកប្រឹក្សាយោបល់ដល់យុវជន/និស្សិតកម្ពុជាជាពិសេសអ្នកស្វែងរកការប្រឹក្សាយោបល់?

ជា ចាន់៖ ខ្ញុំយល់ថាជាអ្នកព្រឹក្សាយោបល់របស់ សួរមួយ គ្មានអ្វីខាតទេ មានតែចំនេញ។​ មិនខាតព្រោះយើងចំណាយពេលទំនេររបស់យើងតែប៉ុណ្ណោះ ក្នុងការចែករំលែកចំនេះដឹង មិនមានន័យថាលុះត្រាតែយើងចេះច្រើន ឬជាបុគ្គលជោគជ័យខ្លាំងនោះទេ តែយើងអាចចែករំលែកនូវអ្វីដែលយើងមានដែលអ្នកផ្សេងគ្មាន ហើយពួកគេចង់បាន។

ការផ្តល់ព្រឹក្សាយោបល់ដល់យុវជន​មានសារសំខាន់ណាស់ វានឹងជះឥទ្ធិពលជាវិជ្ជមានសម្រាប់ខ្លួនអ្នក គ្រួសាររបស់អ្នក សង្គមរបស់អ្នក​និងប្រទេសជាតិរបស់អ្នក។

សួរមួយ៖ តើអ្នកស្នើរសុំយោប់ mentees ប៉ុន្មានអ្នកដែលធ្លាប់ណាត់ជួបបង​​ (តាមរយៈមធ្យោបាយដែលបងអនុញ្ញាតដែលបង្ហាញលើសួរមួយ)​ដើម្បីប្រឹក្សាយោបល់ ហើយពួកគាត់ភាគច្រើនសួរ​លើបញ្ហាអ្វីដេរ?

ជា ចាន់៖ មានចំនួន mentees ៤នាក់ តាមរយះ សួរមួយ តាមយះការជួបផ្ទាល់ និងតាមរយះ Messenger (Voice/Video Call)

និងមានមានយុវជនជាច្រើនទៀតដែលមានស្គាល់ខ្ញុំ បានសុំយោបស់ដោយមិនបាន Booking តាមរយះ សួរមួយដោយពួកគេទាក់ទងផ្ទាល់តែម្តង។ មាន៣រឿងសំខាន់ដែលពួកគាត់តែងសួរខ្ញុំ៖

១. ការជ្រើសរើសមុខវីជ្ជាសិក្សានៅមហាវិទ្យាល័យ

២. របៀបស្វែងរកការងារ ពិសេសការងារទាក់ទង់វិស័យធនាគារ (ការសរសេរ CV ការប្រលង និង

ការសំភាសន៍ជាដើម)

៣. ការរៀបចំផែនការជីវិត បំណិនជីវិត ការរស់នៅក្នុងគ្រួសារ ទំនាក់ទំនងគ្រួសារ ការងារសង្គម

និងបញ្ហារផ្ទាស់ខ្លួនរបស់ពូកគេ ផ្សេងៗពីគ្នា។

សួរមួយ៖ បើតាមការសង្កេតរបស់បងចំពោះអ្នកស្នើរសុំប្រឹក្សាយោបល់ តើបងគិតថាមានកត្តាអ្វីខ្លះដែលជាបញ្ហាប្រឈមសម្រាប់ពួកគាត់ ហើយអ្វីដែលគួរជាដំណោះស្រាយសម្រាប់ពួកគាត់?

ជា ចាន់៖ មានបញ្ហារប្រឈម២ ក្នុងដំណើរការស្នើរសុំប្រឹក្សាយោបស់ តាមរយះ សួរមួយ គឺអ្នកស្នើរសុំប្រឹក្សាយោបល់និងអ្នកផ្តល់ប្រឹក្សាយោបល់។

១. អ្នកស្នើរសុំប្រឹក្សាយោបស់ មួយចំនួនខ្វះភាពក្លាហាន មិនហ៊ានធ្វើការណាត់ជួប ឬស្នើរសុំប្រឹក្សាយោបល់

ទៅអ្នកអ្នកផ្តល់ប្រឹក្សាយោបល់ដោយពួកគាត់ខ្លាច ពិសេសយុវជនមានមកំរិតយល់ដឹងទាប។ ដូចនេះយុវជនត្រូវក្លាហានឡើង។

២. អ្នកផ្តល់ប្រឹក្សាយោបល់ភាគច្រើនមានពេលតិច ដោយចង់ផ្តល់ជាគំនិត ឬបទពិសោធន៍របស់ខ្លួនទៅអ្នកស្នើរសុំប្រឹក្សាយោបស់តែម្តង។

តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំអ្នកស្នើរសុំប្រឹក្សាយោបស់ជំហានដំបូងពួកគាត់ត្រូវការអោយើងស្តាប់ញ្ហាររបស់គាត់ជា ជាងផ្តល់យោបល់ច្រើន រហូតគាត់មិនអាចធ្វើបាន។ តាមពិតបញ្ហារ និងដំណោះស្រាយស្ថិតលើកំដាប់ដៃគាត់ផ្ទាល់។ យើងអាចស្តាប់ និងប្រើសំនួរបំផុសអោយគាត់គិតរកដំណោះស្រាយ ហើយយើងអាចបំពេញបន្ថែមនៅពេលមានចំណុចខ្វះខាត។

សួរមួយ៖ បើតាមយោបល់របស់ តើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអាចជួយពួកគាត់ដែលជាយុវជន/និស្សិតអ្វីខ្លះ?

ជា ចាន់៖ ការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអាចជួយពួកគាត់ដែលជាយុវជន/និស្សិត នឹងទទួបានទីមួយភាពក្លាហាន

ទី២ចំណេះដឹងថ្មីៗ និងបញ្ហារប្រឈមដែលពួកគេមិនដែលជួប និងត្រូវប្រឈមនាពេលខាងមុខ។

 

សួរមួយ៖ តើបងមានមតិអ្វីបន្ថែមដល់ mentees ក៏ដូចជា វេទិកាអនឡាញ៍សួរមួយ?​

ចុងក្រោយប្អូនៗត្រួវតែក្លាហាន ហ៊ានសួរ ហ៊ានណាត់ជួប ចូរចងចាំថាមានមនុស្សជាច្រើននៅជំវិញខ្លួនអ្នកចំាជួយអ្នក សំខាន់តើអ្នកអនុញ្ញាតអោយពួកគេជួយដែរឬទេ?

សម្រាប់វេទិកាអនឡាញ៍សួរមួយ វាពិតជាល្អសម្រាប់យុវជនកម្ពុជា សប្រាប់បងប្អូនដែលមានចំណេះជំនាញ

មានបទពិសោធន៍ អាចចូលរួមចែករំលែកដល់យុវជនតាមរយះសួរមួយបាន៕

ចែកចាយតាមបណ្ដាញសង្គម