គន្លឹះក្នុងការបង្កើនសមត្ថភាពភាសាអង់គ្លេស

គន្លឹះក្នុងការបង្កើនសមត្ថភាពភាសាអង់គ្លេស

ចង់ដឹងពីគន្លឹះដើម្បីការបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់អ្នកមែនទេ? “សួរមួយ” មានគន្លឹះមួយចំនួនសម្រាប់អ្នកទាំងអស់គ្នា​ដើម្បីយកទៅអនុវត្តក្នុងការបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់អ្នក៖​​

១.​ អ្នកត្រូវអនុវត្តជំនាញស្នូលទាំង ៤ គឺការអាន ការសរសេរ ការនិយាយ​ និងការស្តាប់ ជារៀងរាល់ថ្ងៃ ហើយរៀបចំកាលផែនការសិក្សាមួយ ថាតើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោងក្នុងមួយសប្តាហ៍ដើម្បីសិក្សាភាសាអង់គ្លេស។

២.​ ហាត់និយាយភាសាអង់គ្លេសម្នាក់ឯងឬនិយាយមុខកញ្ចក់។  វិធីល្អបំផុតដើម្បីរៀនភាសាអង់គ្លេសគឺតាមរយៈការនិយាយ។

៣. បង្កើតជាទម្លាប់ក្នុងការរៀន ហើយត្រូវដាក់កំណត់ខ្លួនឯងថា «ខ្ញុំត្រូវធ្វើវាឲ្យប្រសើរជាងម្សិលមិញទាំង ការអាន ការសរសេរ ការនិយាយ​ និងការស្តាប់។»

៤. អានរឿងនិទានឬកំប្លែងជាភាសាអង់គ្លេស។ ការអានច្រើនវាក៏ជួយឲ្យអ្នកឆាប់ចងចង់ពាក្យដែលនាំធ្លាប់ជួបរឈរៀនពីមុនមក។

៥. រំលឹកពាក្យថ្មីដែលអ្នកបានរៀនជាប្រចាំ។ វិធីដែលជួយឲ្យអ្នកឆាប់ចងចាំពាក្យថ្មី គឺត្រូវវាឲ្យទៅជាប្រយោគហើយប្រើវានៅពេលអ្នកហាត់និយាយ។

៦. អនុវត្តការសរសេរជាភាសាអង់គ្លេសឲ្យបានច្រើន។ អ្នកអាចបង្កើតប្លុកមួយ ហើយចាប់ផ្តើមសរសេរពីសកម្មភាពប្រចាំថ្ងៃរបស់អ្នក ឬរឿងណាមួយដែលអ្នកជួបប្រទះ។

៧. ស្តាប់បទចម្រៀងភាសាអង់គ្លេស។ ពេលដែលអ្នកមានអារម្មណ៍ថាធុញធប់ អ្នកអាចបង្វែរអារម្មណ៍ធុញធប់មករៀនភាសាអង់គ្លេសតាមរយៈបទចម្រៀងជាភាសាអង់គ្លេស ដែលអ្នកចូលចិត្ត។ ការធ្វើដូច្នេះ វាក៏អាចជួយឲ្យបង្កើនសមត្ថភាពនៃការស្តាប់ភាសាអង់គ្លេសរបស់បានផងដែរ។

៨. មើលវីដេអូយូធូបជាភាសាអង់គ្លេស​ ដូចជាវីដេអូ VOA Learning English។ អ្នកមិនត្រឹមតែអាចបង្កើនសមត្ថភាសាអង់គ្លេសរបស់អ្នកនោះទេ ទេថែមទាំងជួយឲ្យអ្នកបង្កើនចំណេះដឹងទូទៅផងដែរ៕

ចែកចាយតាមបណ្ដាញសង្គម