នៅពេលយើងរៀនភាសាអង់គ្លេសដំបូងៗ យើងមានអារម្មណ៍ថាឆាប់ធុញធប់ ហើយមានអារម្មណ៍ថាមិនសូវជាចង់បន្តទៀត ដោយសារតែគិតថាយើងរៀនមិនសូវចេះឬឆាប់យល់ដូចអ្នកដ៏ទៃ។ ចំពោះខ្ញុំផ្ទាល់ កាលណាគេសួរខ្ញុំហេតុអ្វីបានជាខ្ញុំរៀនភាសាអង់គ្លេសហាក់មិនសូវមានអារម្មណ៍ តែបែជាមានចំណង់ចង់រៀនហាក់ដូចជាគ្រាន់បើទៅវិញ។ មកដល់ត្រឹម ខ្ញុំជានិច្ចជាកាលលើកឧទាហរណ៍អំពីការរៀនពាក្យភាសាអង់គ្លេសប្រៀបធៀបនឹងការមើលរឿងភាពយន្ត ដើម្បីងាយស្រួលយល់។ ឧទាហរណ៍ ប្រសិនបើមើលរឿង «រ៉ូមីអូ និង ជូលីយ៉ែត» ឬភាពយន្តណាមួយ ហេតុអ្វីបានជាយើងបន្តមើលរឿងនោះហើយថែមទាំងមានអារម្មណ៍ហាក់ជក់ចិត្តទៀត? វាអាចមកពីមកពីហេតុផលមួយចំនួនដែលធ្វើឲ្យយើងចាប់អារម្មណ៍និងចង់តាមដានរឿងនោះរហូតដល់ចប់។ មូលហេតុអាចមកពី យើងស្គាល់នរណាជាតួអង្គឯកប្រុស/ស្រី ឬស្គាល់ឈ្មោះតួអង្គនោះ ហើយនរណាជាតួអង្គរង ហើយតួអង្គទាំងនោះមានមុខងារអ្វីនៅក្នុងរឿងភាពយន្តដែលយើងកំពុងតែមើលនោះ។ ដូច្នោះដែរ ការដែលយើងរៀនក៏ទាមទារឲ្យយើងស្គាល់តួអង្គនៅក្នុភាសាអង់គ្លេសផងដែរ។ ឧទាហរណ៍ថា៖ យើងចេះពាក្យ Student ឬពាក្យណាមួយ ថាតើយើងមានអំណះអ្វីឬសំអាងលើហេតុផលអ្វី ដែលយើងហ៊ានអះអាងថាខ្លួនចេះពាក្យនោះ ហើយឈរលើមូលដ្ឋានអ្វី?
«សួរមួយ» សូមឆ្លើយសំណួរខាងលើដោយលើកយកហេតុខ្លីៗមួយចំនួនជូនមិត្តអ្នកអានទាំអស់គ្នាជាពិសេសអ្នកដែលចាប់ផ្តើមរៀនភាសាអង់គ្លេសថ្មីថ្មោង៖
១. យើងត្រូវស្គាល់ឈ្មោះរបស់ពាក្យនោះថាពាក្យ Student នោះថាតើវាមមានថ្នាក់ពាក្យជាអ្វី? ហើយថានាមហ្នឹងជាអ្វី? (នាម គឺជាសម្ដីដែលសម្ដែងនូវឈ្មោះ ជាគ្រឿងសម្គាល់ឲ្យហៅបាន ដូចពាក្យថា៖ មនុស្ស, សត្វ, ដី, ទឹក, ខ្យល់, ឈើ, ទន្លេ, សមុទ្រ ...។ល។)
២. យើងត្រូវស្គាល់មុខងាររបស់នាម ថាតើនាមហ្នឹងមានមុខងារអ្វីខ្លះ? ឧ. នាមមានមុខងារជាប្រធានឬកម្មបទ...
៣. យើងត្រូវដឹងអត្ថន័យនៃពាក្យនោះ ថាតើវានមានន័យយ៉ាងដូចម្តេច? Student (noun): a person who is studying at a school or college.
៤. យើងត្រូវចេះបកប្រែពាក្យនោះមកជាភាសាកំណើតរបស់យើង។ Student (noun): សិស្ស។
៥. យើងត្រូវចេះបង្កើតល្បះខ្លួនឯង ដោយយកពាក្យនោះមកប្រើនៅក្នុងល្បះឧទាហរណ៍របស់យើង។ ល្បះឧ. A student is a person who is learning something។
«សួរមួយ» សង្ឃឹមថាអត្ថបទនេះជាជំនួយស្មារតីដល់មិត្តអ្នកអានជាពិសេសអ្នកដែលទើបចាប់ផ្តើមរៀនភាសាអង់គ្លេសថ្មីៗ។