យុវជនវ័យ២៥ឆ្នាំម្នាក់ឈប់ធ្វើការងាកមកបើកក្រុមហ៊ុនខ្លួនឯង ព្រោះតែចង់ជួយពលរដ្ឋក្រីក្រកម្ពុជា

យុវជនវ័យ២៥ឆ្នាំម្នាក់ឈប់ធ្វើការងាកមកបើកក្រុមហ៊ុនខ្លួនឯង ព្រោះតែចង់ជួយពលរដ្ឋក្រីក្រកម្ពុជា

យុវជនហៀង គង់ វ័យទើប២៥ឆ្នាំ ជាកូនកសិករមកពីខេត្តកពង់ស្ពឺ ក្នុងគ្រួសារមានបងប្អូន៣នាក់ ហើយរូបគេជា​កូន​ច្បង​ក្នុង​គ្រួ​សា​រ និង​បាន​បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​ជំនាញគ្រប់គ្រងទេសចរណ៍នៅឆ្នាំ២០១៥។ វ័យក្មេងក៏ពិតមែន ដោ​យ​សារតែចង់ជួយពលរដ្ឋក្រីក្រីកម្ពុជាដែលជួបការលំបាក យុវជនរូបនេះ ក៏បានហក់ចូល​ក្នុងវិស័យជំនួញ​ទំាង​វ័យ​ក្មេង​តែ​ម្ត​ង​។​

ហៀង គង់ បច្ចុប្បន្ននេះ មានតួនាទីជាសហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន «ផ្ទះបៃតងកម្ពុជា» ឬ Green Home Cambodia ដែលចាប់ផ្តើមពីក្រុមតូចមួយ ដែលមានជំនាញខាងសាងសង់។

ពត៌មានលំអិត៖ Business Cambodia យុវជនវ័យ២៥ឆ្នាំម្នាក់ឈប់ធ្វើការងាកមកបើកក្រុមហ៊ុនខ្លួនឯង ព្រោះតែចង់ជួយពលរដ្ឋក្រីក្រកម្ពុជា

ចែកចាយតាមបណ្ដាញសង្គម