«សួរមួយ» គឺជាវេបសាយមួយដែលបង្កើតឡើងដើម្បី ជួយបង្ហាញផ្លូវ និងផ្តល់ជាយោបល់ឲ្យយុវជនកម្ពុជាក្នុងការបានជួបជាមួយនឹងអ្នកមានបទពិសោធន៍ផ្នែក៖ ការស្វែងរកអាហារូបករណ៍ ការជ្រើសរើសមុខវិជ្ជាសិក្សា និងចាប់ផ្តើមអាជីវកម្មជាដើម។ «សួរមួយ» មានវាគ្មិនដែលមានបទពិសោធន៍ជោគជ័យប្រមាណជា៨៣ រូបបាននឹងកំពុងរង់ចាំជួយបើកផ្លូវជូនយុវជនកម្ពុជា ដោយផ្តល់ជាការប្រឹក្សាយោបល់ ផ្តល់ជាគំនិត ជាដំបូន្មាននិងចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅដល់យុវជនជំនាន់ក្រោយដែលកំពុងតែជួបនូវបញ្ហានានាដោយ ឥតគិតថ្លៃ។
លោកអ៊ូ រិទ្ធី៖ «ខ្ញុំសម្លឹងឃើញថាអ្នកដែលចង់ជួយដល់យុវជនខ្មែរយើងនេះមានច្រើននាក់ណាស់ពិសេសគឺអ្នកដែលមកពីខេត្តមកបន្តការសិក្សានៅភ្នំពេញ ហើយពួកគេរីករាយ និងស្វាគមន៍ចាំផ្តល់ជាយោបល់ និងចែករំលែកនូវបទពិសោធន៍ខ្លួន ខ្ញុំចង់មាន platform មួយដើម្បីប្រមូលផ្តុំអ្នកដែលមានបទពិសោធន៍ឲ្យចែករំលែកបទពិសោធន៍របស់ខ្លួនផងដែរ»៕
អានបន្ថែម៖ SOVRIN Magazine