លោកទីប្រឹក្សា ងែត ជូ៖ ជំរើសចាត់ចែងលុយ៤យ៉ាងយុវជនគួរពិចារណា

លោកទីប្រឹក្សា ងែត ជូ៖ ជំរើសចាត់ចែងលុយ៤យ៉ាងយុវជនគួរពិចារណា

ទីប្រឹក្សា #សួរមួយ លោក ងែត ជូ គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដ៏មានប្រជាប្រិយភាពនៅក្នុងសង្គមកម្ពុជា ជាពិសេសក្នុងចំណោមយុវជន ពីព្រោះលោកតែងតែចំណាយពេលជួបពិភាក្សា និង ផ្តល់យោបល់ដល់យុវជន អំពីចំណេះដឹងសេរីភាពហិរញ្ញវត្ថុ ការវិនិយោគ និងគំនិតអាជីវកម្មនានា។ ថ្មីៗនេះលោកបានផ្តល់ការយល់ដឹងអំពី “ជំរើសចាត់ចែងលុយ៤យ៉ាងរបស់យុវជន" ក្នុងការពិចារណា៖​

ជំរើសទី១៖

វិនិយោគលើការកសាងសមត្ថភាពតាមរយៈការរៀនបន្តឬរៀនបន្ថែមនូវជំនាញនានាដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ជាបុគ្គលដែលមានសមត្ថភាពខ្ពស់ និងរកចំណូលបានច្រើនជាងមុន។ នេះជាការវិនិយោគដ៏ប្រសើរបំផុត។

ជំរើសទី២៖

វិនិយោគប្រាក់ដើម្បីបង្កើតប្រាក់ ដូចជាវិនិយោគលើផ្សារហ៊ុន (Stocks) វិនិយោគលើអចលនទ្រព្យ វិនិយោគដោយចូលហ៊ុនបង្កើតអាជីវកម្មនានា។ នេះជាការវិនិយោគដ៏ប្រសើរទី២ បន្ទាប់ពីការវិនិយោគលើការកសាងសមត្ថភាពផ្ទាល់ខ្លួន។ ហើយការវិនិយោគក្នុងជំរើសទី២នេះក៏ជាមធ្យោបាយមួយជួយអោយសមត្ថភាពក្នុងការវិភាគ ការគិត និងការសំរេចចិត្តមានលក្ខណះល្អប្រសើរ និងទទួលបានបទពិសោធន៏ល្អៗផងដែរ។

ជំរើសទី៣៖

ទិញផ្ទះបង់រំលស់ ឬសន្សំប្រាក់នៅធនាគារ។ ជាជំរើសល្អដែរព្រោះអ្នកអាចសល់ទ្រព្យ និងមានវិន័យហិរញ្ញវត្ថុល្អ ប៉ុន្តែមិនបានផ្តល់អោយអ្នកអាចកសាងសមត្ថភាពដូចការវិនកយោគតាមជំរើសទី១ និងទី២នោះទេ។ ម្យ៉ាងវិញទៀត ផលចំណេញពីផ្ទះឡើងថ្លៃ ឬការប្រាក់ដែលទទួលបានពីធនាគារក៏ទាប។

ជំរើសទី៤៖

ចាយវាយហ៊ឺហាតាមបែបជីវិតយុវវ័យភ្លេចខ្លួនដោយគិតថាខ្លួននៅក្មេងឬនៅលីវដូចជាទិញសម្ភារៈទំនើបៗ ចូលក្លឹប ចូលខារ៉ាអូខេ។ល។ នេះជាជំរើសដ៏អាក្រក់បំផុតដែលយុវជនខ្មែរមួយភាគធំកំពង់ប្រព្រឹត្ត។ ខាតបង់ទាំងទ្រព្យធន ខាតបង់ទាំងពេលវេលា ខាតបង់ទាំងឱកាសកសាងសមត្ថភាព។

 

ក្នុងជំរើសទាំង៤នេះ លោកទីប្រឹក្សា ងែត ជូ លើលឡើងថា យុវជនវៃឆ្លាតគួរជ្រើសរើសជំរើសទី១ និងទី២។​ ប្រសិនបើចង់ទទួលបានចំណេះដឹងថ្មីៗ អំពីសេរីភាពហិរញ្ញវត្ថុ ការវិនិយោគ និងគំនិតអាជីវកម្មនានាពី លោកទីប្រឹក្សា ងែត ជូ អាចធ្វើការណាត់ជួបលោកបានតាម វេទិកាសួរមួយ http://sourmouy.com/profile/1525144242-chou-ngeth

ចែកចាយតាមបណ្ដាញសង្គម