សិក្ខាសាលា​​បច្ចេកវិទ្យា​មួយ​សម្រាប់​យុវជន​អាស៊ាន​នឹង​ត្រូវ​រៀបចំ​ក្នុង​ប្រទេស​កម្ពុជា

  1. Home
  2. News
  3. សិក្ខាសាលា​​បច្ចេកវិទ្យា​មួយ​សម្រាប់​យុវជន​អាស៊ាន​នឹង​ត្រូវ​រៀបចំ​ក្នុង​ប្រទេស​កម្ពុជា

សិក្ខាសាលា​​បច្ចេកវិទ្យា​មួយ​សម្រាប់​យុវជន​អាស៊ាន​នឹង​ត្រូវ​រៀបចំ​ក្នុង​ប្រទេស​កម្ពុជា

សិក្ខាសាលា​មួយ​ដែលរយៈ​ពេល​បួន​ថ្ងៃស្តី​អំពី​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​ហៅ​កាត់​ថា​ ​STEM​ (ស្ទែម) ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញចាប់​ពី​ថ្ងៃ​ទី​២៨​ ​កុម្ភៈ​ ​ដល់​ថ្ងៃ​ទី​៣​ ​មីនា​ខាង​មុខ ​ជា​ពេល​ដែលយុវជន​អាស៊ាន​ចំនួន​៥០​នាក់​ ​គ្រោងនឹង​ដាក់​បង្ហាញ​ស្នាដៃ​ផលិត​ផល​ថ្មីរបស់​ពួក​គេ។

ឧបត្ថម្ភ​ដោយ​ក្រសួង​ការ​បរទេសសហ​រដ្ឋ​អាមេរិក​តាម​រយៈ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ​សិក្ខា​សាលារបស់​ ​YSEALI​ ប្រចាំ​តំបន់ស្តី​ពី​ការ​អប់រំ​ ​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​នឹង​ផ្តល់​ឱកាស​ដល់​យុវជន​៤០​នាក់​មកពី​កម្ម​វិធី​ផ្តួចផ្តើម​គំនិត​មេ​ដឹកនាំ​អាស៊ាន​វ័យក្មេង​ក្នុង​តំបន់​ ​និង​បេក្ខជនចំនួន​១០​នាក់​នៃប្រទេស​កម្ពុជា​បាន​ពិភាក្សា​វិធី​សាស្រ្ត​ ​និងការ​បញ្ចូល​ ​STEM​ ​ទៅ​ក្នុង​កម្មវិធី​សិក្សា ​ដោះ​ស្រាយ​បញ្ហា​ប្រឈមក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​ស្វែង​រក​ការ​អនុវត្ត​ល្អ​បំផុត​ក្នុង​ការ​អប់រំ​ផ្នែក​ ​STEM។

អានលំអិត VOA Khmer សិក្ខាសាលា​​បច្ចេកវិទ្យា​មួយ​សម្រាប់​យុវជន​អាស៊ាន​នឹង​ត្រូវ​រៀបចំ​ក្នុង​ប្រទេស​កម្ពុជា