• 016 516 568
  • sokry.zahron@gmail.com

បុព្វហេតុក្នុងការបង្កើតសួរមួយ

ពេលជាងពីរទសវត្សចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនគួរ​ជាទីមោទ​នៈ​ ហើយកំណើននេះធ្វើអោយកម្ពុជាទទួលបានចំណាត់ថ្នាក់ថ្មីមួយ គឺជាប្រទេស ដែលមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥ (មនុស្សម្នាក់មានប្រាក់ចំណូលប្រមាណ១០៧០ដុល្លារអាមេរិកជាមធ្យមក្នុងមួយឆ្នាំ) ប៉ុន្តែកំណើនសេដ្ឋកិច្ចពេលជាងពីរទសវត្សកន្លងមកនេះ គឺនៅតែពឹង ទាំង ស្រុងទៅលើវិស័យបែបប្រពៃណី ដូចជាវិស័យកសិកម្ម ​​វាយនភណ​ ទេសចរណ៌ និងសំណង់​ជាដើម។

ដើម្បីអោយប្រជាជនកម្ពុជាបន្តរទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ប្រទេសកម្ពុជាត្រូវការបង្កើនភាពចម្រុះនៃសេដ្ឋកិច្ច បង្កើនសមត្ថភាពការផលលិត កែលម្អគុណភាពផលិតផល និងបង្កើន សមត្ថភាពប្រកួតប្រជែងក្នុងការនាំចេញ។ ដើម្បីសម្រេចបានគោលដៅទាំងនេះ ការអប់រំដែលមានគុណភាពនិងត្រូវជំនាញដែលទីផ្សារការងារត្រូវការពិតជាមានសារសំខាន់ ដូចនេះ ប្រទេស កម្ពុជាត្រូវធនធានមនុស្សដែលមានចំណេះនិងជំនាញច្បាលស់លាស់ដោយប្រកបដោយគុណភាព។

ការប្រឹក្សាយោបល់ដល់យុវជន ឬសិស្សនិសិ្សតទាក់ទងនឹងការជ្រើសរើសមុខវិជ្ជានៅថ្នាក់ឧត្តមសិក្សា ជាពិសេសមុខវិជ្ជាវិទ្យាសាស្រ្ត (STEM)​ ជំរុញអោយមានការសិក្សាផ្នែកជំនាញវិជ្ជាជីវ: គន្លឹះក្នុង ការស្វែងរកអាហារូបករណ៏ក្នុងនិងក្រៅប្រទេស ការរៀបចំផែនការងារអនាគត ការបង្កើតអាជីវកម្ម​ និងសហគ្រិនភាព ពិតជាមានសារសំខាន់សម្រាប់កាត់បន្ថយគម្លៀតចំណេះ និងជំនាញ នៅ ក្នុងទីផ្សារការងារ និងជំរុញអោយមានការកើនឡើនធនធានមនុស្សគ្រប់គ្រាន់សម្រាប់តំរូវការក្នុងការបំប៉នសេដ្ឋកិច្ចជាតិ។

មូលហេតុនេះហើយដែល អ៊ូ រិទ្ធី​ បានផ្តូចផ្តើមបង្កើត វេទិកាអនឡាញ​សួរមួយ នៅក្នុងខែកញ្ញាឆ្នាំ២០១៧ ​ដោយបានអញ្ចើញមិត្តភ័ក្រទាំងឡាយ ដើម្បីចូលរូមចំណែកដ៏តូចមួយក្នុងនាមជាយុវជន ក្នុងការជូយគ្រាំទ្ររាជរដ្ឋា​ភិបាលជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងការផ្គូរផ្គងធនធានយុវជនអោយចំទៅនឹងតម្រូវការទីផ្សារការងារ។

ជាមូលហេតុសំខាន់មួយទៀតដែរ​ វេទិកាអនឡាញ​សួរមួយនេះ កើតឡើងដោយសារតែមានបទពិសោធន៏ផ្ទាល់ខ្លួនផងដែរ ពោលគឺនៅពេលដែល រិទ្ធីបានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ២០០៥។ ជាសិស្សម្នាក់មកពីតំបន់ដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់ រិទ្ធីគ្មានព័ត៌មានច្បាស់លាស់ក្នុងការជ្រើសរើសមុខវិជ្ជាណាមួយសំរាប់ការសិក្សានៅសាកលវិទ្យាល័យ។

មុនដំបូងលោកចុះឈ្មោះរៀនថា្នក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តកុំព្យូទ័រ ប៉ុន្តែក្រោយមកគាត់ផ្លាស់ប្តូរមករៀនច្បាប់ អក្សរសាស្រ្តអង់គ្លេស ជំនួញទីផ្សារ និង គ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យបីផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។​ រិទ្ធី តែងតែផ្លាស់ប្តូរមុខវិជ្ជាសិក្សាពីព្រោះតែគំនិតរបស់មិត្តភ័ក្តរបស់គាត់។

គាត់មិនមានគោលបំណងច្បាស់លាស់ថាគាត់ចង់រៀនមុខវិទ្យាអ្វីមួយទេពីព្រោះតែគាត់មិនបានទទួលនូវការប្រឹក្សារយោបល់ពីរៀមច្បងឬអ្នកជំនាញណាម្នាក់ឡើយ។​ ដោយផ្អែកលើបទពិសោធន៏ ផ្ទាល់ខ្លួន រិទ្ធីបានបង្កើតវេបសាយសួរមួយ ដោយអញ្ចើញមិត្តភ័ក្រទាំងឡាយ​ និងបណ្តាញយុវជនដែលមានគំនិតជួយសង្គមនិងមានបំណងជួយប្អូនៗសិស្សវិទ្យាល័យនិងនិស្សិតសាកលវិទ្យាល័យ ដោយជួយផ្តល់យោប​ល់ ចែករំលែកបទពិសោធន៏ផ្ទាល់ខ្លូនអំពីការជ្រើសរើសមុខវិជ្ជាសិក្សា ការស្វែងរកការងារ អាហាររូបករណ៏ និងបទពិសោធន៏នៃការរៀបចំផែនការជីវិត។​​