របៀបប្រើ

  1. Home
  2. របៀបប្រើ

ជំហាននៅក្នុងការប្រើប្រាស់សួរមួយ

ចំពោះអ្នកត្រូវការយោបល់​ឬការប្រឹក្សា

  • សូមចុះឈ្មោះ ចូលគណនី ហើយបំពេញព័ត៌មានខ្លីផ្ទាល់ខ្លួន (ប្រវត្តិរូបមិនត្រូវបានបង្ហាញនៅក្នុងគេហទំព័រទេ)។
  • ស្វែងរកទីប្រឹក្សា (ប្រវត្តិរូបត្រូវបានបង្ហាញនៅក្នុងគេហទំព័រ) ដែលមានបទពិសោធន៌សមស្របទៅតាមគោលបំណងរបស់សិស្សនិស្សិតចង់ជជែកពិភាក្សា។
  • កក់ ឬ ភ្ជាប់ជាមួយទីប្រឹក្សាហើយសរសេរសំណួរគោល ឬចំណុចដែលចង់យកមកជជែកពិភាក្សា។

ចំពោះទីប្រឹក្សា ឬអ្នកផ្តល់យោបល់

  • សូមចុះឈ្មោះ
  • សូមចូលគណនី
  • សូមបំពេញប្រវតិ្តរូបសង្ខេប
  • កំណត់ពេលដែលខ្លួនទំនេរ និងមធ្យោបាយទំទាក់ទំនងអ្នកត្រូវការយោបល់

ទីប្រឹក្សា ឬអ្នកផ្តល់យោបល់ជាយុវជនដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រឬ អនុបណ្ឌិតហើយមានបទពិសោធន៏ការងារទាក់ទឹងជំនាញដែលត្រូវព្រឹក្សាយ៉ាងតិច៣ឆ្នាំ ឬក៏មាន បទ ពិសោធន៏ នៃការទទួលបានអាហាររូបករណ៏នៅក្នុងស្រុកឬក្រៅស្រុក។ ទីប្រឹក្សាបង្ហាញព័ត៌មានផ្ទាល់ខ្លួន មធ្យោយបានទំនាក់ទំនង និងពេលវេលាដែលអាចផ្តល់អោយ សិស្សនិស្សិត ទាក់ទង ដើម្បីអាចទទួលបានការផ្តល់យោបល់និងទទួលបានព័ត៌មាន។ ទីប្រឹក្សាអាចជ្រើសរើសយកមធ្យោបាយសំរាប់ធ្វើការទាក់ទងរយ: ទូរស័ព្ទ, Facebook, Skype, WhatApp, Line, Viber ឬ វិធីទំនាក់ទំទងផ្សេងៗទៀត។

សិស្សនិស្សិតអាចជ្រើសរើសទីប្រឹក្សា ឬអ្នកផ្តល់យោបល់ណាម្នាក់ក៏បានដែលសមស្របទៅតាមគោលបំណងរបស់សិស្សនិស្សិត។ ការជ្រើសរើសទីប្រឹក្សា​អាស្រ័យលើចំណាប់ អារម្មណ៏របស់សិស្ស និស្សិត​ទៅលើ​ព័ត៏មានផ្ទាល់ខ្លួន ជំនាញ និងបទពិសោធន៏របស់ទីប្រឹក្សាឬអ្នកផ្តល់យោបល់។ សិស្សនិស្សិតត្រូវបង្កើតគណនីហើយបំពេញព័ត៌មានខ្លីផ្ទាល់ខ្លួននៅលើវេបសាយ និងបញ្ជាក់ពី​គោលបំណង​ឬក៏​​សំនួរ​គោលដើម្បីពិភាក្សាឬសុំយោបល់ពីទីប្រឹក្សា។

ប្រសិនបើមានចម្ងល់ក្នុងការប្រើប្រាស់សួរមួយ សូមទាក់ទងសុគ្រី៖

សុគ្រី ជាអ្នកស្ម័គ្រចិត្ដទទួលបន្ទុកផ្នែកសម្របសម្រួលការទំនាក់ទំនង រវាងអ្នកផ្តល់យោបល់ អ្នកសុំការប្រឹក្សាយោបល់ និងផ្សព្វផ្សាយព័ត៌នានាតាមបណ្តាញសង្គមរបស់ “សួរមួយ”។  សព្វថ្ងៃ សុគ្រីជានិស្សិតឆ្នាំទី៣ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សាយ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយធ្លាប់ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេសពីឆ្នាំ ២០១៣-២០១៦។ សុគ្រីមានបទពិសោធន៍ជាអ្នកហាត់ការងារផ្នែកទំនាក់ទំនងសាធារណៈនៅវិទ្យាស្ថានសន្ទនាមេគង្គនិងជាហាត់ការងារផ្នែកសរសេរពត័មាន នៅការសែត ភាសាអង់ គ្លេស ខ្មែរថាម៍។

Telephone: 016 516568

Email: sokry.zahron@gmail.com  

Facebook | Twitter | Linkedin