• 016 516 568
  • sokry.zahron@gmail.com

Sotheara Yoeurng

Availability Schedule

មិនមានបញ្ជាក់!

ជាអ្នកច្បាប់ សិក្សាអំពីសង្គម និងជាអ្នកស្រាវជ្រាវផ្នែកច្បាប់ និងសង្គម, សុធារ៉ា មានស្រុកកំណើត នៅស្រុកប្រាសាទសំបូរ ជាស្រុកជនបទដាច់ស្រយាលមួយ នៃខេត្តកំពង់ធំ នៅអាយុ ១៥ឆ្នាំបានចូលមករស់នៅក្នុងវត្តកំពង់ជ្វា និងបានបួសជាសាមណេរ នៅឆ្នាំ១៩៩៨។ ឆ្នាំ២០១១ បានលាចាកសិក្ខាបទ។ សុធារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត (ច្បាប់) ពីសាកលវិទ្យាល័យ កម្ពុជា ក្នុងឆ្នាំ២០១១ តាមរយៈអាហារូបករណ៍ ហារូហ៊ីហ្សាហាន់ដា តេជោ ហ៊ុន សែន ផ្តល់អោយក្នុងឆ្នាំ២០០៧។ ធ្លាប់ធ្វើការងារជាមន្រ្តីផ្នែក ច្បាប់ នៅសហភាពកម្ពុជាក្នុងឆ្នាំ២០១១ ដល់ឆ្នាំ២០១២។ ក្នុងឆ្នាំ២០១២ ដដែល សុធារ៉ា ទទួលបានអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត) ពីរដ្ឋាភិបាលសាធារណៈរដ្ឋឥណ្ឌា ក្រោមជំនួយឧត្ថមពី Mekong Ganga Cooperation Scholarship Scheme លើជំនាញនីតិប្រៀបធៀប (Master of Comparative Law, LL.M/MCL) សិក្សារយៈពេលពីរឆ្នាំ នៅសាកលវិទ្យាល័យ ឌែល្ហី (Delhi University)។ ក្រោយពីបញ្ជប់ការសិក្សាថ្នាក់អនុបណ្ឌិត សុធារ៉ា បានចូលរួមធ្វើការជាមួយអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល នៅឆ្នាំ២០១៤ ក្នុងដំណែកជាមន្រ្តី​ផ្នែកច្បាប់ និងអង្កេត។ សុធារ៉ា ធ្លាប់ជាអ្នកវិភាគនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពូជាផងដែរ។ បច្ចុប្បន្ន សុធារ៉ា កំពុងបម្រើការងារក្នុងដំណែងជា អ្នកជំនាញគាំទ្រផ្នែកច្បាប់ នៅអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)។ ក្រៅពីការងារខាងលើសុធារ៉ា ក៏ជាសាស្រ្តាចារ្យជំនាញច្បាប់ព្រហ្មទណ្ឌ និងសិទ្ធិមនុស្ស បង្រៀននៅសាកលវិទ្យាល័យល្បីៗមួយចំនូននៅក្នុងរាជធានីភ្នំពេញផងដែរ។ សុធារ៉ា មានចំណាប់អារម្មណ៍ និងបំណង ចង់ចែករំលែកបទពិសោធន៍ និងចំណេះ ជំនាញ អំពីការងារ និងការសិក្សាដែលទទួលបានតាមរយៈការសិក្សា ស្រាវជ្រាវ និងរៀនសូត្រកន្លងមក ដល់ប្អូនសិស្ស និស្សិត ដែលមានបំណងចង់ស្វែងយល់អំពីអាជីព អាហារូបករណ៍ និងការជ្រើសរើសមុខវិជ្ជាសិក្សា។ សូមស្វាគមន៍ និងទទួលប្រឹក្សាយោបល់ដល់ប្អូនៗ ដោយបីតិសោមនស្សបំផុត។

ជំនាញ​វិជ្ជាជីវៈ

    Other Skills:
  • ច្បាប់បោះឆ្នោត
  • ច្បាប់រដ្ឋបាលសាធារណៈ
  • ច្បាប់ព្រហ្មទណ្ឌ និងសិទ្ធិមនុស្ស
  • ច្បាប់កិច្ចសន្យា
  • ច្បាប់ស្ដីពីការងារ

ប្រវត្តនៃការសិក្សា

  • Aug 2012 - May 2014 : Master Degree of Comparative Laws (LLM/MCL)
    Delhi University

  • Feb 2008 - Oct 2011 : Bachelor Degree of Laws
    University of Cambodia

បទពិសោធន៍អាជីព

  • Feb 2018 - Mar 2018 : Legal Support Specialist (LSS)
    Committee Cooperation for Cambodia (CCC)

  • Aug 2014 - Feb 2018 : Legal and Monitoring Officer
    Committee for Free and Fair Elections in Cambodia (COMFREL)

  • Sep 2011 - Jun 2012 : Legal Officer
    Cambodian Labour Confederation

Share this mentor

អ្នកប្រឹក្សាយោបល់ផ្សេងទៀតដែលមានជំនាញដូចគ្នា