• 016 516 568
  • sokry.zahron@gmail.com

ជា ចាន់ Chea Chan

Availability Schedule

  • From: 28 Apr 2018 till 31 Oct 2018
  • At: Any time

Means of communication

Face to Face, Fb Messenger
ផ្តើមចេញពីកូនកសិករក្រីក្រនៅតំបន់ជនបទ ជាក្មេងខ្វាលគោ ផឹកទឹកតាមដានជើងក្របី អាយុ១៨ឆ្នាំឪពុកម្តាយស្លាប់ចោល មានលុយ ៤០0,០០០រៀល ផ្សងព្រេងចូលមកទីក្រុងភ្នំពេញព្រោះចង់បន្តការសិក្សា។ ស្នាក់នៅវត្តលោក លើដំបូលកុដ គ្មានជញ្ជាំង ញាំបាយជាមួយទឹកត្រី។ ចូលរៀនដំបូង បង់លុយ ៥០$ លើកដៃសំពះសុំជំពាក់ថ្លៃសាលា ស្វាស់ស្វែងរកការងារធ្វើបរាជ័យរាប់ភ្លេច បន្ទាប់មកចាប់ផ្តើមដំបូងជាសន្តិសុខផ្សារ ឈរហាលភ្លៀងប្រាក់ខែត្រឹម ៤៥$ ។ ទាំងអស់ខាងលើគ្រាន់តែ​ ១% នៃបទពិសោធន៍ជីវិតរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំបានបញ្ចាប់ បរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០១២ បរិញ្ញាប័ត្រធនាគារនិងហិរញ្ញវត្ថុ ២០០៩ និងបញ្ចប់វគ្គសិក្សាខ្លីៗជាច្រើន ស្របជាមួយគ្នានេះខ្ញុំមានបទពិសោធន៍ការងារជាច្រើនចាប់តាំងពីតំណែងតូចតាច រហូតដល់អ្នកគ្រប់គ្រង។ បច្ចុប្បន្ន ខ្ញុំ ជាប្រធានផ្នែកបណ្តុះបណ្តាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ដែលមានបទពិសោធន៍ជិត១០ឆ្នាំជាមួយវិស័យធនាគារ ​និងហិរញ្ញវត្ថុ។ ខ្ញុំរីករាយក្នុងការចែករំលែក ចំណេះដឹង បទពិសោធន៍​ និងបំណិនជីវិតដល់ប្អួនៗជំនាន់ក្រោយ និងរបៀបនៃការស្វែងរកការងារធ្វើ ជាពិសេសជាមួយ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ដោយក្តីគោរពរាប់អាន !!! ជា ចាន់

ជំនាញ​វិជ្ជាជីវៈ

  • Life Skills
  • Sharing
  • Other Skills:
  • Financial and Banking
  • Training Development

Share this mentor

អ្នកប្រឹក្សាយោបល់ផ្សេងទៀតដែលមានជំនាញដូចគ្នា