ប៉ិច តុងហ័ន

Social Science, Scholarship, Entrepreneurship

Availability Schedule

  • At: Any time
  • From: 29 Mar 2018 till 29 Mar 2018
  • Means of communication: E-mail, Fb Messenger, WhatsApp

Share this mentor

ប៉ិច តុងហ័ន

Social Science, Scholarship, Entrepreneurship

Area of Expertise

  • Business Modeling
  • Creative Thinking
  • Critical thinking
  • Entrepreneurial
  • Reading
  • Strategic Business Planning
  • Tourism
  • Innovation

About

សួស្តី និងសូមស្វាគមន៍ពី ក្រុងឡែបស៊ីស រដ្ឋសាកសិន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់!!!!! តើអ្នកចាប់អារម្មណ៍ចង់ដឹងពីការជ្រើសជំនាញ​សិក្សានៅថ្នាក់ឧត្តមសិក្សា និងការស្វែងរកអាហារូបករណ៍សិក្សានៅក្រៅប្រទេសទេ? បើចង់ សូមទាក់ទងតាមបណ្តាញទាក់ទងរបស់ខ្ញុំ ដូចមានបង្ហាញមកជាមួយស្រាប់!!!! ខ្ញុំបាទឈ្មោះ ប៉ិច តុងហ័ន បច្ចុប្បន្នជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ (DAAD) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងនិងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម ឯកទេសសហគ្រិនភាព និងនវានុវត្តន៍(Entrepreneurship and Innovation) នៅសាកលវិទ្យាល័យឡែបស៊ីស (Leipzig University) រដ្ឋសាកសិន (Sachsen/Saxony) សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឆ្នាំសិក្សា ២០១៦-២០១៨។ ក្រោយពីបញ្ចប់វិទ្យាល័យឆ្នាំ២០០៦ ខ្ញុំបានប្រឡងជាប់ចូលរៀននៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៃធនាគារជាតិនៃកម្ពុជា រយៈពេលពីរឆ្នាំ។ ឆ្នាំ២០០៨ ខ្ញុំបានទទួលអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ចូលរៀនថ្នាក់បរិញ្ញាបត្រទេសចរណ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅឆ្នាំ២០១២ ខ្ញុំបានបម្រើការជាជំនួយការស្រាវជ្រាវ និងបង្រៀន នៅដេប៉ាតឺម៉ង់ទេសចរណ៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយបម្រើការងារបានពីរឆ្នាំ គឺឆ្នាំ២០១៤ ខ្ញុំបានទទួលអាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេលមួយឆ្នាំ (២០១៤-២០១៥) ជំនាញគ្រប់គ្រងសហគ្រាស នៅសាកលវិទ្យាល័យឡឺវិន (University of Leuven/ KU Leuven) ពីរដ្ឋាភិបាលភូមិភាគហ្វ្លាមម៉ង់ (Flander) នៃព្រះរាជាណាចក្រប៊ែលហ្ស៊ិក។ នៅចុងឆ្នាំ២០១៥ និងជាលើកទីពីរ ខ្ញុំបានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងបានចាកចេញពីមាតុភូមិកម្ពុជា មកបន្តការសិក្សា នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅចុងខែកក្កដា ឆ្នាំ២០១៦។ ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមក្នុងទំព័រនេះ ដើម្បីចូលរួមចំណែកចែករំលែកបទពិសោធន៍ ជ្រើសរើសឯកទេសសិក្សា ការសុំអាហារូបករណ៍ ការបំពេញការងារស្ម័គ្រចិត្ត និងការស្រាវជ្រាវពាក់ព័ន្ធនឹង វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សហគ្រិនភាព និងនវានុវត្តន៍។ ខ្ញុំសូមស្វាគមន៍ ចំពោះរាល់ចម្ងល់ និងសំណួរទាក់ទងទៅនឹង បទពិសោធន៍ ការងារ ការរៀនសូត្រ ការស្រាវជ្រាវ និងការស្នើសុំអាហារូបករណ៍ របស់លោកអ្នកអានទាំងអស់ដោយក្តីរីករាយ។ សូមអរគុណ និងអភ័យទោសទុកជាមុន ចំពោះកំហុសឆ្គង និងការយឺតយ៉ាវក្នុងការឆ្លើយតប ដោយប្រការផ្សេងៗ!

Education

  • Oct 2016 - Jul 2018 : បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ចកម្ម ជំនាញគ្រប់គ្រង និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម

    សាកលវិទ្យាល័យឡែបស៊ីស​ (Leipzig University) រដ្ឋសាកសិន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
  • Sep 2014 - Jul 2015 : សញ្ញាបត្រក្រោយឧត្តមសិក្សាផ្នែកគ្រប់គ្រងសហគ្រាស

    សាកលវិទ្យាល័យឡឺវិន (University of Leuven/ KU Leuven) ភូមិភាគហ្វ្លាមម៉ង់ ព្រះរាជាណាចក្រប៊ែលហ៊្សិក
  • Nov 2008 - Jun 2012 : បរិញ្ញាបត្រទេសចរណ៍

    សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • Oct 2006 - Sep 2008 : សញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ

    មណ្ឌលសិក្សាបច្ចេកទេសធនាគារ នៃធនាគារជាតិនៃកម្ពុជា

Experience

  • Nov 2017 - Mar 2018 : គ្រូបង្រៀនកិច្ចសន្យា

    កម្មវិធីសិក្សាអន្តរជាតិ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (iBBA) សាកលវិទ្យាល័យជាតិគ្រប់គ្រង
    បង្រៀនមុខវិជ្ជា មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និង ការគ្រប់គ្រងប្រតិបត្តិការ
  • Mar 2017 - Aug 2017 : អ្នកស្រាវជ្រាវនិងប្រឹក្សាយោបល់ក្នុងអាជីវកម្មទេសចរណ៍

    មណ្ឌលសិក្សានិងគាំពារអាជីវកម្មទេសចរណ៍ នៃវិទ្យាស្ថានសិក្សាជាន់ខ្ពស់រ៉ូហ៊ីងហ្ការី ខេត្តខាងជើង សាធារណរដ្ឋរ្វាន់ដា ទ្វីបអាហ្វ្រិក
    ជាអ្នកស្រាវជ្រាវ និងប្រឹក្សាយោបល់ លើអាជីវកម្មទេសចរណ៍ ក្នុងស្រុកម៉ូសានសេ​ ទីរួមខេត្តខាងជើង សាធារណរដ្ឋរ្វាន់ដា។ គម្រោងនេះ ជាគម្រោងស្រាវជ្រាវរបស់ មណ្ឌលសិក្សានិងគាំពារអាជីវកម្មទេសចរណ៍ នៃវិទ្យាស្ថានសិក្សាជាន់ខ្ពស់រ៉ូហ៊ីងហ្ការី ខេត្តខាងជើង សាធារណរដ្ឋរ្វាន់ដា​ (Institut d’Enseignement Supérieur (INES) de Ruhengeri) និងកម្មវិធីសិក្សាផ្នែកលើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម នៃសាកលវិទ្យាល័យឡែបស៊ីស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រោមជំនួយហិរញ្ញវត្ថុ ពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់។ គម្រោងនេះ ជួយសម្របសម្រួលការសិក្សាស្រាវជ្រាវ របស់និស្សិតអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ក្នុងវិស័យទេសចរណ៍ ក្នុងខេត្តខាងជើង នៃសាធារណរដ្ឋរ្វាន់ដា ទ្វីបអាហ្វ្រិក។
  • Sep 2015 - Jul 2016 : គ្រូបង្រៀនកិច្ចសន្យា

    ដេប៉ាតឺម៉ង់ទេសចរណ៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    បង្រៀនមុខវិជ្ជា ផលិតផលទេចរណ៍ កម្ពុជា និងអាស៊ាន ទីផ្សារក្នុងវិស័យទេសចរណ៍ និងសេវាកម្ម
  • Nov 2012 - Sep 2014 : ជំនួយការស្រាវជ្រាវ

    គម្រោងលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សា HEQCIP SGA 024
    ជាជំនួយការស្រាវជ្រាវ គម្រោងគម្រោងលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សា HEQCIP SGA 024 លើប្រធានបទ សុខដុមនីយកម្មសង្គមមនុស្ស និងធម្មជាតិ នៅតំបន់ភូមិភាគឦសាន នៃកម្ពុជា។ គម្រោងត្រូវបានគាំទ្រដោយ ធនាគារពិភពលោក World Bank និងនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
  • Jul 2012 - Sep 2014 : ជំនួយការបង្រៀន និងស្រាវជ្រាវ

    ដេប៉ាតឺម៉ង់ទេសចរណ៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    ជាអ្នកទទួលបន្ទុករៀបចំ កិច្ចតែងការបង្រៀន និងការអនុវត្តផែនការរៀនសូត្ររបស់និស្សិត តាមរយៈការសិក្សាស្រាវជ្រាវនៅតំបន់ទេសចរណ៍គោលដៅ។ បន្ថែមពីលើនេះ មានភារកិច្ចរៀបចំសម្របសម្រួលការរៀបចំព្រឹត្តការណ៍ របស់ដេប៉ាតឺម៉ង់ ការដឹកនាំនិស្សិតចុះស្រាវជ្រាវជាក់ស្តែង។
  • Jan 2012 - Jun 2012 : អ្នកសម្របសម្រួលស្ម័គ្រចិត្តមណ្ឌលសិក្សាស្រាវជ្រាវ

    ធនាគារអភិវឌ្ឍន៍អាស៊ី​ ADB និវេសនដ្ឋានប្រចាំកម្ពុជា
    ជាអ្នកសម្របសម្រួលស្ម័គ្រចិត្ត ទទួលបន្ទុករៀបចំ វគ្គបណ្តុះបណ្តាល ទាក់ទងទៅនឹងការអាន និងស្រាវជ្រាវ
  • Jan 2012 - Jun 2012 : អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហគមន៍

    ក្រុមប្រឹក្សាឃុំកំពង់ត្រឡាច​ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
    ជាអ្នកសម្របសម្រួលស្ម័គ្រចិត្ត ក្នុងការរៀបចំសិក្សាស្រាវជ្រាវ ដោយសហការជាមួយក្រុមប្រឹក្សាឃុំកំពង់ត្រឡាច​ ដើម្បីសិក្សាលើលទ្ធភាព និងការរៀបចំបណ្តុះបណ្តាល ក្នុងការអភិវឌ្ឍន៍ភូមិទេសចរណ៍ តាមរយៈការលើកកម្ពស់ការចូលរួមអភិវឌ្ឍន៍របស់មូលដ្ឋាន ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍ធនធានវប្បធម៌ តាមរយៈវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ។

Honour & Awards

  • វិញ្ញាបនបត្រ វគ្គសិក្សាខ្លី ស្តីពី ការអភិវឌ្ឍន៍ភាពជាសហគ្រិន និងនវានុវត្ត នៅសាកលវិទ្យាល័យឡែបស៊ីស (Leipzig University) - 2017

    Recognition
  • លិខិតសរសើរ ជាអ្នកស្រាវជ្រាវ និងបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងវិស័យទេចរណ៍ ពីវិទ្យាស្ថានសិក្សាជាន់ខ្ពស់រ៉ូហ៊ីងហ្ការី ខេត្តខាងជើង សាធារណរដ្ឋរ្វាន់ដា​ (Institut d’Enseignement Supérieur (INES) de Ruhengeri) - 2017

    Award
  • អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (DAAD) - 2016

    Scholarship
  • អាហារូបករណ៍កម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សា របស់រដ្ឋាភិបាលហ្វ្លាមម៉ង់ (Flander) នៃព្រះរាជាណាចក្រប៊ែលហ្ស៊ិក - 2014

    Scholarship
  • វិញ្ញាបនបត្រផ្នែក ប្រមូល និងវិភាគទិន្នន័យស្រាវជ្រាវ​ ពីគម្រោងលើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សា​នៃធនាគារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា - 2014

    Recognition
  • សញ្ញាបត្រឌីប្លូម និងការប្រឡងសមត្ថភាពភាសាអង់គ្លេស នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល - 2013

    Recognition
  • អាហារូបករណ៍បរិញ្ញាបត្រទេសចរណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា - 2008

    Scholarship

Other Similar Mentors

Yean Reaksmey

  • Communication
  • Creative Thinking
  • Critical thinking
មានដើមកំណើតចេញពីខេត្តបាត់ដំបង លោកយាន រស្មី គឺជា (ប្រកាសខ្លួនឯង)អ្នកតស៊ូមតិផ្នែកស...

Cham Bunthet

  • Active Listening
  • Communication
  • Ethics
I envision a world where wisdom overrules ignorance, compassion conquers greed,...

LY Pheareak

  • Project Management
  • Organizational
  • Team Building
ចាប់ផ្តើមពីជីវិតជាកម្មការនីរោងចក្រ កញ្ញា Pheareak Ly បានបន្តតស៊ូរៀនសូត្ររហូតក្លា...

Vorn Makara

  • Communication
  • Digital Media
  • Research
I am currently pursuing Master's Degree in Media at RMIT university, Australia....

Sopheap Kaing

  • Critical thinking
My name's Sopheap. I obtained Master of Science in Educational Sciences from Fre...

PECH Pisey

  • Project Management
  • Policies & Procedures
  • Research & Analysis
Mr Pech Pisey is currently working as the Senior Director of Programmes of Trans...

Ngeth Chou

  • Business
  • Entrepreneurial
  • Finance
I am a Real Estate Investor, Finance and Investment Specialist, and a Senior Con...

N/A N/A

N/A

Hoeun Sopheak

  • Project Management
  • Communication
  • Digital literacy
My name is Sopheak, and I am a Cambodian communication and media professional wi...

Sim Socheata

  • Research
  • Research & Analysis
To be able to make decision is a great step and to be able to make the right dec...
  • Digital Media
  • Social Media
  • Writing
ក្រោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្ធផ្សាយនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព...

LONG KIM KHORN

សុទិដ្ឋិនិយម. អំណត់. ប្រុងប្រយ័ត្ន. Optimistic. Persistent. Precautious. ខ្ញុំ...

Poole Sreyneath

I'm currently based in New York, US working as the Program Coordinator at the Ne...

Vay Lundy

  • Administrative
  • Legal
  • Policies & Procedures
Dear all beloved friends! I'm very happy and I wish I could share my knowledge t...
  • Communication
  • Digital Marketing
  • Marketing
An active professional employee as well as a social worker with over 9 years of...

Po Sovinda

  • Critical thinking
My area of expertise is mainly about regional security and the great power relat...

Mengkiang Srun

ខ្ញុំ​ចាប់​ផ្ដើម​អាជីពជា​អ្នក​បកប្រែ​ភាពយន្ត​នៅ​ឆ្នាំ​២០០៧​នៅ​ទូរទស្សន៍​​ខ្មែរ​ប...

NGIN Lyda

  • Communication
  • Social Media
  • Verbal Communication
I am currently a graduate student, majored Communications and Development Studie...

Thy Heang

  • Communication
  • Digital Media
  • Entrepreneurial
A Communications and Knowledge Management (CKM) professional, with extensive wor...

Cheng Mengchou

  • Writing
សួស្ដីបងប្អូន! ស្វាគមន៍មកកាន់ Sourmouy.com! សូមកុំស្ទាក់ស្ទើរក្នុងការសុំយោប...

Bronh Sopheana

  • Policies & Procedures
Holding Master’s Degree in Public Policy with a broad-ranging experience in proj...

Duong Leakena

  • Critical thinking
  • Research
  • Self confidence
I'm Leakena, and I'm currently working as Youth Technical Specialist at World Vi...
  • Life Skills
  • Sharing
ផ្តើមចេញពីកូនកសិករក្រីក្រនៅតំបន់ជនបទ ជាក្មេងខ្វាលគោ ផឹកទឹកតាមដានជើងក្របី អាយុ១៨ឆ...

Zahron Sokry

  • Active Listening
  • Critical thinking
  • Social Media
សូមស្វាគមន៍មកកាន់ប្រព័ន្ធទំនាក់ទំនង "សួរមួយ"។ សព្វថ្ងៃ សុគ្រីជានិស្សិតឆ្នាំទី៣...
  • Project management
  • Research & Analysis
  • Risk Management
ជំរាបសួរប្អូនៗ​ រួមទាំងមិត្តសិស្សនិស្សិត!​ ខ្ញុំបាទឈ្មោះ​សុខភួង​ សព្វថ្ងៃជានិស្ស...

Sochea Hong

  • Advising
  • Communication
  • Negotiations
Hong Sochea graduated from a local university called Pannasastra University of C...

Sok Vannaroith

  • Motivational
  • Patience
  • Personal
I hold a master's degree in public policy. At my free time I enjoy studying huma...

Ravy P. Phom

“អ្នកអាចដឹងច្រើន តែអ្នកមិនអាចចេះគ្រប់រឿងនោះទេ”​ អង់គ្លេសគេថា “ You can know man...
  • Digital Media
  • Life Skills
  • Marketing
ចង់ឈ្នះគេ រៀនសួរខ្លួនឯង តើ ខ្ញុំបានធ្វើអ្វីខ្លះ ប្រសើរជាម្សិលមិញ? តើ ខ្ញុំហ៊ាន ធ...
ការឆ្លៀតជូយអ្នកដ៏ទៃ និងសង្គម តិចឬច្រើនទៅតាមសមត្ថភាព និងលទ្ធភាពពិត​ជា​​ការបន្ថែមអ...

You Sokunpanha

  • Finance
  • Entrepreneurial
  • Strategic Business Planning
I studied economics, finance, and public policy at university and graduate schoo...
ជាមនុស្សម្នាក់ដែលចូលចិត្តការងារលើកកម្ពស់ការអភិវឌ្ឍសង្គម ចង់ឃើញ និងជួយអ្នកងាយរងគ្...

Meas Sinal

  • Business
  • Communication
  • Computer
After I graduated from Royal University of Phnom Penh in a major of Computer Sci...

Sotheara Yoeurng

ជាអ្នកច្បាប់ សិក្សាអំពីសង្គម និងជាអ្នកស្រាវជ្រាវផ្នែកច្បាប់ និងសង្គម, សុធារ៉ា មា...
*សួស្ដី! ខ្ញុំឈ្មោះ ហ៊ុន ឈុនតេង បច្ចុប្បន្នជាឧទ្ទេសកម្រិតឧត្តមនៃសាកលវិទ្យាល័យមាន...

Heang Sotheara

  • Marketing
  • Research & Analysis
  • Sales
Hello everyone! Nice to see you on this online community platform. With educatio...

Asisah Man

  • Project Management
  • Advising
  • Analytical
បច្ចុប្បន្ន ខ្្ុំកំពុងបំរើការងារជាមួយអង្គការអុកស្វាមអន្តរជាតិប្រចាំនៅកម្ពុជា ជាអ...
សួស្ដី ខ្ញុំឈ្មោះ សួន សុភ័ក្ត្រា។ បច្ចុប្បន្ន​ ខ្ញុំ​ជា​និស្សិត​អាហារូបករណ៍​ឆ្នា...